រឿង៤យ៉ាងដែលអ្នកគួរធ្វើនៅដើមឆ្នាំនេះ ដើម្បីប្រមូលយកលាភសំណាងឆ្នាំថ្មីត្រឡប់មកវិញ!

ជាការពិតណាស់ឆ្នាំចាស់ ក៏តែងតែមានរឿងមិនល្អកកើតឡើង ដែលធ្វើឱ្យយើងមានអារម្មណ៍មិនស្រឡះ ដូច្នេះ​ដើម្បីលាងជម្រះនូវបញ្ហាឧបទ្រុបចង្រៃទាំងឡាយចៀសចេញ៌្យឆ្ងាយអស់នៅក្នុងឆ្នាំចាស់នេះ យើងគួរតែធ្វើរឿង៤យ៉ាង ដើម្បីជម្រុះចោលនូវរឿងរ៉ាវមិនល្អ និងប្រមូលយកហុងស៊ុយលាភសំណាងសម្រាប់ឆ្នាំថ្មីត្រឡប់មកវិញ។ ១. សម្អាតការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ … យោងតាមអ្នកជំនាញក្បួនហុងស៊ុយបានឱ្យដឹងថា នៅចុងឆ្នាំនេះដើម្បីជួយទាក់ទាញសំណាងក្នុងឆ្នាំថ្មីនេះ អ្នកគួរតែសម្អាតការរាយប៉ាយនៅក្នុងការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់គេងជាដើម ដើម្បីលាងជម្រះរាល់ឧបទ្រុបទាំងឡាយ និងប្រែក្លាយឱ្យទៅជាសំណាងល្អ ទ្រព្យហូរចូលមកវិញ។ ដោយសារតែការប៉ះទង្គិចគឺជាសញ្ញាមួយនៃថាមពលដែលនៅទ្រឹង វាអាចរំខានដល់លំហូរនៃទ្រព្យសម្បត្តិដែលពិបាកនឹងហូរចូលក្នុងផ្ទះរបស់អ្នក។ ២. បោះចោលរបស់របរចាស់ដែលខូច ឬបែកបាក់ ប្រសិនបើអ្នកចង់បឺតយកទ្រព្យសម្បត្តិរបស់អ្នកចូលក្នុងផ្ទះវិញ សូមបោះចោលវត្ថុដែលខូច ជាពិសេសចាន ពែង ឆ្នាំងចាស់ៗ ប្រតិទិនចាស់ ផើងដែលមិនប្រើសៀវភៅឯកសារចាស់ដែលមិនចាំបាច់ចោល។ យោងតាមអ្នកជំនាញហុងស៊ុយបានឱ្យដឹងថា របស់របរដែលខ្ទេចខ្ទី គឺជាហេតុផលមួយដែលធ្វើឱ្យអាជីវកម្មមានការលំបាក មនុស្សបាត់បង់ថាមពល បាត់បង់អាយុជីវិតដែលធ្វើឱ្យម្ចាស់ផ្ទះពិបាកក្នុងការអនុគ្រោះក្នុងការងារ និងប្រាក់។ ដូច្នេះអ្នកគួរតែបោះចោលរបស់ណាដែលលែងប្រើការ ឬវាចាស់ពេកមិនអាចប្រើបានចោលឱ្យអស់ទៅ។ វាក៏ជាការបង្ហាញពីការដែលយើងបោះចោលនូវគ្រោះកាចចង្រៃទាំងពួងផងដែរ។ ៣. រៀបចំបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់គេង ក្នុងឱកាសចូលឆ្នាំថ្មី ដើម្បីបួងសួងសុំសំណាង និងលាភល្អៗក្នុងឆ្នាំថ្មីនេះ អ្នកក៏ត្រូវតុបតែងកន្លែងសំខាន់ៗនៅក្នុងផ្ទះ ដូចជាការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់គេង ទីតាំងទាំងនេះគឺជានិមិត្តរូបនៃភាពរុងរឿង។ … Continue reading រឿង៤យ៉ាងដែលអ្នកគួរធ្វើនៅដើមឆ្នាំនេះ ដើម្បីប្រមូលយកលាភសំណាងឆ្នាំថ្មីត្រឡប់មកវិញ!